ក្រោយព្រឹត្តិការណ៍ធ្វើឃាតមេដឹកនាំកំពូលនៅប្រទេសអ៊ីរ៉ង់ លោក គីម ជុងអ៊ុន បានបង្ហាញកង្វល់យ៉ាងខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។ ជាការឆ្លើយតប កូរ៉េខាងជើងបានសម្រេចកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីធានាថាការសងសឹកនឹងកើតឡើង ទោះបីជាមេដឹកនាំលែងមានជីវិតក៏ដោយ។

Asian Dot

រូបភាពគ្រាប់បែកនុយក្លេអ៊ែរដែលកំពុងត្រៀមចេញពីក្រោមភ្នំ

យោងតាមរបាយការណ៍ចារកម្មកូរ៉េខាងត្បូង ចុះផ្សាយដោយ Telegraph (៨ ឧសភា ២០២៦) ច្បាប់ថ្មីចែងថា ប្រសិនបើប្រព័ន្ធបញ្ជានុយក្លេអ៊ែររងការគំរាមកំហែង ឬលោក គីម ជុងអ៊ុន មិនអាចបញ្ជាការបាន កងទ័ពត្រូវបាញ់គ្រាប់បែកនុយក្លេអ៊ែរតបតវិញជាបន្ទាន់ដោយស្វ័យប្រវត្តិ។ នេះជាយុទ្ធសាស្ត្រ "មេឃរលំ" ដើម្បីកម្ទេចសត្រូវឱ្យស្លាប់ជាមួយគ្នា។

Asian Dot

កាំភ្លើងធំប្រភេទថ្មីនៅតាមព្រំដែន ដែលមានសមត្ថភាពបាញ់បានចម្ងាយជាង ៦០ គីឡូម៉ែត្រ អាចគ្របដណ្តប់លើទីក្រុងសេអ៊ូលទាំងមូល

អ្នកជំនាញយល់ថា នេះជាការការពារខ្លួនពីបច្ចេកវិទ្យាផ្កាយរណប និងដ្រូនរបស់អាមេរិក។ ទន្ទឹមនឹងនេះ កូរ៉េខាងជើងក៏បានពង្រាយកាំភ្លើងធំប្រភេទថ្មីនៅតាមព្រំដែន ដែលមានសមត្ថភាពបាញ់បានចម្ងាយជាង ៦០ គីឡូម៉ែត្រ អាចគ្របដណ្តប់លើទីក្រុងសេអ៊ូលទាំងមូល។ បច្ចុប្បន្ន កូរ៉េទាំងពីរនៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមតាមផ្លូវច្បាប់នៅឡើយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ មក៕